[៨៧] បុគ្គល​មិនមែន​ដទៃ មិនទាន់​ទៅ​ប្រាស តែង​អន្ទោល​ទៅ​ឬ។ អើ។ បុគ្គល​កំបុតដៃ នៅតែ​កំបុតដៃ​ដដែល បុគ្គល​កំបុតជើង នៅតែ​កំបុតជើង​ដដែល បុគ្គល​កំបុត​ទាំង​ដៃ​ទាំង​ជើង ក៏​នៅតែ​កំបុត​ទាំង​ដៃ​ទាំង​ជើង​ដដែល បុគ្គល​កំបុត​ត្រចៀក បុគ្គល​កំបុតច្រមុះ បុគ្គល​កំបុត​ទាំង​ត្រចៀក ទាំង​ច្រមុះ បុគ្គល​កំបុត​ម្រាមដៃ បុគ្គល​កំបុត​មេដៃ​មេជើង បុគ្គល​ដាច់​សរសៃ​ធំ បុគ្គល​មានដៃ​ក្ងែង បុគ្គល​មានដៃ​ព្រែក បុគ្គល​មាន​រោគ​ឃ្លង់ បុគ្គល​មាន​រោគ​បូស បុគ្គល​មាន​រោគ​ស្រែង បុគ្គល​មាន​រោគហឺត បុគ្គល​ឆ្កួតជ្រូក សត្វ​ឱដ្ឋ គោ លា ជ្រូក ក្របី ក៏​នៅតែ​ជា​ក្របី​ដដែល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨] បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​មាន​រូប តែង​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មាន​រូប តែង​អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មាន​វេទនា។បេ។ បុគ្គល​មាន​សញ្ញា។បេ។ បុគ្គល​មាន​សង្ខារ។បេ។ បុគ្គល​មានវិញ្ញាណ តែង​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មានវិញ្ញាណ តែង​អន្ទោល​ទៅ​ឬ។ អើ។
ថយ | ទំព័រទី ៧២ | បន្ទាប់