ជីវិត​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៩] បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​មិន​មាន​រូប អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​មាន​រូប អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​មាន​វេទនា។បេ។ បុគ្គល​មិន​មាន​សញ្ញា។បេ។ បុគ្គល​មិន​មាន​សង្ខារ។បេ។ បុគ្គល​មិន​មានវិញ្ញាណ អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បុគ្គល​មិន​មានវិញ្ញាណ តែង​អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩០] បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ រូប​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ
ថយ | ទំព័រទី ៧៣ | បន្ទាប់