ពោល​យ៉ាងនេះ​ទេ។បេ។ វិញ្ញាណ អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩១] បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ រូប​មិន​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​មិន​អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ​មិន​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិញ្ញាណ​មិន​អន្ទោល​ទៅ​ឬ។ អើ។ ជីវិត​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​បំប្រួញ។
កាលបើ​ខន្ធ​ទាំងឡាយ បែកធ្លាយ ប្រសិនបើ បុគ្គល​នោះ បែកធ្លាយ​ដែរ ទិដ្ឋិ (របស់​អ្នក) ទៅជា​ឧច្ឆេទ​ទិដ្ឋិ ជា​ទិដ្ឋិ​ដែល​ព្រះពុទ្ធ​ទ្រង់​វៀរ​ហើយ កាលបើ​ខន្ធ​ទាំងឡាយ​បែកធ្លាយ ប្រសិនបើ បុគ្គល​មិន​បែកធ្លាយ​ទេ បុគ្គល​ទៅជា​ទៀង ស្មើនឹង​ព្រះនិព្វាន​ដែរ។

ចប់ គតិ​អនុយោគ។

ថយ | ទំព័រទី ៧៤ | បន្ទាប់