[៩២] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​រូប​ឬ។ អើ។ រូប​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ សូម្បី​បុគ្គល ក៏​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​វេទនា។បេ។ ព្រោះ​អាស្រ័យ​សញ្ញា។បេ។ ព្រោះ​អាស្រ័យ​សង្ខារ។បេ។ ព្រោះ​អាស្រ័យ​វិញ្ញាណ​ឬ។ អើ។ វិញ្ញាណ​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ សូម្បី​បុគ្គល ក៏​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧៥ | បន្ទាប់