បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា កេ្មងប្រុសឬ ឬថា កេ្មងស្រី ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា កេ្មងប្រុសឬ ឬថា កេ្មងស្រី ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា បុគ្គលនោះឬ ឬថា បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា កេ្មងប្រុស ឬថា កេ្មងស្រី ដូច្នេះដែរ ពាក្យដូច្នេះនេះ ក៏ជាពាក្យខុស។
[១១៦] ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃឬ។ អើ។ ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថាស្រី ថាប្រុស
[១១៦] ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃឬ។ អើ។ ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថាស្រី ថាប្រុស