ថាគ្រហស្ថ ថាបព្វជិត ថាទេវតា ថាមនុស្សដែរឬ។ អ្នកគួរពោលបាន។ អ្នកចូរដឹងនូវកំហុស (របស់អ្នកចុះ) ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា ទេវតា ឬថា មនុស្ស ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ពាក្យដូច្នេះនេះ ជាពាក្យខុស ម៉្យាងទៀត ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ពាក្យដូច្នេះនេះ ជាពាក្យខុស។បេ។