[១១៧] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​បុគ្គល​ណា​ឃើញ ឃើញ​នូវ​រូប​ណា ឃើញ​ដោយ​ភ្នែក​ណា បុគ្គល​នោះ ឈ្មោះថា​ឃើញ ឃើញ​នូវ​រូប​នោះ ឃើញ​ដោយ​ភ្នែក​នោះ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ណា​ឃើញ ឃើញ​នូវ​រូប​ណា ឃើញ​ដោយ​ភ្នែក​ណា បុគ្គល​នោះ ឈ្មោះថា ឃើញ ឃើញ​នូវ​រូប​នោះ ឃើញ​ដោយ​ភ្នែក​នោះ ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ។
 [១១៨] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​បុគ្គល​ណា​ឮ។បេ។ បុគ្គល​ណា​ធុំ។បេ។ បុគ្គល​ណា​លិទ្ធ​ភ្លក្ស។បេ។ បុគ្គល​ណា​ប៉ះពាល់។បេ។ បុគ្គល​ណា​ដឹង​ច្បាស់ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ណា ដឹង​ច្បាស់​ដោយ​មនោវិញ្ញាណ​ណា បុគ្គល​នោះ ឈ្មោះថា ដឹង​ច្បាស់ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​នោះ ដឹង​ច្បាស់​ដោយ​មនោវិញ្ញាណ​នោះ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ណា​ដឹង​ច្បាស់ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ណា ដឹង​ច្បាស់​ដោយ​មនោវិញ្ញាណ​ណា បុគ្គល​នោះ
ថយ | ទំព័រទី ៩០ | បន្ទាប់