ឈ្មោះថា ដឹងច្បាស់ ដឹងច្បាស់នូវធម្មារម្មណ៍នោះ ដឹងច្បាស់ដោយមនោវិញ្ញាណនោះ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ។
[១១៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គលណាមិនឃើញ មិនឃើញនូវរូបណា មិនឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា មិនឃើញ មិនឃើញនូវរូបនោះ មិនឃើញដោយភ្នែកនោះឬ។ អើ។ ប្រសិនបើ បុគ្គលណា មិនឃើញ មិនឃើញនូវរូបណា មិនឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា មិនឃើញ មិនឃើញនូវរូបនោះ មិនឃើញដោយភ្នែកនោះ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១២០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គលណាមិនឮ។បេ។ បុគ្គលណាមិនធុំ។បេ។ បុគ្គលណាមិនលិទ្ធភ្លក្ស។បេ។ បុគ្គលណាមិនប៉ះពាល់។បេ។ បុគ្គលណាមិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍ណា មិនដឹងច្បាស់ដោយមនោវិញ្ញាណណា បុគ្គលនោះ ឈ្មោះថា មិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍នោះ មិនដឹងច្បាស់ដោយមនោវិញ្ញាណនោះឬ។