អើ។ ប្រសិនបើ បុគ្គលណា មិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍ណា មិនដឹងច្បាស់ដោយមនោវិញ្ញាណណា បុគ្គលនោះ ឈ្មោះថា មិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍នោះ មិនដឹងច្បាស់ដោយមនោវិញ្ញាណនោះ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១២១] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា រមែងមើលឃើញនូវពួកសត្វ កាលច្យុត កាលកើត ថោកទាប ថ្លៃថ្លា មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ មានតែបុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ។ (សកវាទី) ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា មើលឃើញពួកសត្វ កាលច្យុត កាលកើត ថោកទាប