ថ្លៃថ្លា មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម ព្រោះហេតុនោះ (ទើបសួរថា) បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញបុគ្គលឬ។ ទ្រង់ឃើញរូប។ បុគ្គលគឺរូប រូបច្យុត រូបកើត រូបអន្ទោលទៅតាមយថាកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញបុគ្គលឬ។ ទ្រង់ឃើញបុគ្គល។ រូបគឺបុគ្គល ជារូបាយតនៈ ជារូបធាតុ ជារូបខៀវ រូបលឿង រូបក្រហម រូបស រូបដែលគប្បីដឹងដោយចក្ខុ រមែងប៉ះមកក្នុងចក្ខុ មកកាន់រង្វង់ចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញបុគ្គលឬ។ ទ្រង់ឃើញរបស់ទាំងពីរ។ រូបគឺរបស់ទាំងពីរ ជារូបាយតនៈ ជារូបធាតុ