របស់​ទាំងពីរ មាន​ពណ៌ខៀវ របស់​ទាំងពីរ​មាន​ពណ៌លឿង របស់​ទាំងពីរ​មាន​ពណ៌ក្រហម របស់​ទាំងពីរ​មាន​ពណ៌ស របស់​ទាំងពីរ​ដែល​គួរ​ដឹង​ដោយ​ចក្ខុ របស់​ទាំងពីរ​ប៉ះ​មក​ក្នុង​ចក្ខុ របស់​ទាំងពីរ មកកាន់​រង្វង់​ចក្ខុ របស់​ទាំងពីរ​ច្យុត របស់​ទាំងពីរ​កើត របស់​ទាំងពីរ​អន្ទោល​ទៅតាម​យថាកម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឧបា​ទា​បញ្ញ​ត្តា​នុយោ​គ។


 [១២២] កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​គេ​ឲ្យ​ធ្វើ នូវ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១២៣] កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​ឲ្យ​គេ​ធ្វើ នូវ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​គេ​ឲ្យ​ធ្វើ នូវ​កម្ម​នោះ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​គេ​ឲ្យ​ធ្វើ​នូវ​កម្ម​នោះ គេ​ដឹង​បាន​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុ​ក្ខ​នោះៗ មិន​មាន ការ​ផ្តាច់​បង់​នូវ​វដ្តៈ​មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៩៤ | បន្ទាប់