[១៣៣] កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​គេ​ឲ្យ​ធ្វើ​នូវ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ កម្ម​ល្អ និង​អាក្រក់​ដទៃ បុគ្គល​អ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើ​គេ​ឲ្យ​ធ្វើ​នូវ​កម្ម​ល្អ និង​អាក្រក់​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៤] វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នក​រង​វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នក​រង​វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នក​រងកម្ម​នោះ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អ្នក​រងកម្ម​នោះ គេ​ដឹង​បាន​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុ​ក្ខ​នោះៗ មិន​មាន ការ​ផ្តាច់​បង់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នក​រង​វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នក​រង​នូវ​បុគ្គល គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​នៃ​កម្ម​ល្អ និង​អាក្រក់ គេ​ដឹង​បាន​ឬ។
ថយ | ទំព័រទី ៩៨ | បន្ទាប់