បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលនូវព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។ មហាសមុទ្រ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។បេ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។