ប្រាសចាក​ការ​សន្សំ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។ ក្រែង​ព្រះអរហន្ត មិន​លះបង់ មិន​ប្រកាន់ ឋិតនៅ​នឹង ព្រោះ​លះបង់​ឬ។ អើ។ បើ​ព្រះអរហន្ត មិន​លះបង់ មិន​ប្រកាន់ ឋិតនៅ​នឹង ព្រោះ​លះបង់ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។ ក្រែង​ព្រះអរហន្ត មិន​កកាយ​ចេញ មិន​កៀរគរ ឋិតនៅ​នឹង ព្រោះ​កកាយ​ចេញ​ឬ។ អើ។ បើ​ព្រះអរហន្ត មិន​កកាយ​ចេញ មិន​កៀរគរ ឋិតនៅ​នឹង ព្រោះ​កកាយ​ចេញ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។ ក្រែង​ព្រះអរហន្ត មិន​កំចាត់​ចេញ មិន​ប្រមូល​មក ឋិតនៅ​នឹង ព្រោះ​កំចាត់​ចេញ​ឬ។ អើ។ ព្រះអរហន្ត មិន​កំចាត់​ចេញ មិន​ប្រមូល​មក ឋិតនៅ​នឹង ព្រោះ​កំចាត់​ចេញ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។
ចប់ បរិ​ហា​និក​ថា។
ថយ | ទំព័រទី ១៧៩ | បន្ទាប់