ដែល​មិន​ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល កោ​លំ​កោ​លបុ​គ្គ​ល ឯក​ពី​ជិ​បុគ្គល ដែល​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធ ក្នុង​ព្រះធម៌។បេ។ ក្នុង​ព្រះសង្ឃ។បេ។ ប្រកបដោយ​អរិយ​កន្ត​សីល ចំណែក​មួយ មិន​ប្រកបដោយ​អរិយ​កន្ត​សីល ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​សមុទយសច្ច។ លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ ទាំង​លះ​ពួក​កិលេស ដែល​ជា​ចំណែក​មួយ តាំងនៅ​ជាមួយ​នឹង​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​នោះ។ សោតាបន្ន​បុគ្គល ចំណែក​មួយ មិនមែន​សោតាបន្ន​បុគ្គល ចំណែក​មួយ។បេ។ បុគ្គល​ប្រកបដោយ​អរិយ​កន្ត​សីល ចំណែក​មួយ បុគ្គល​មិន​ប្រកបដោយ​អរិយ​កន្ត​សីល ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​និរោធ​សច្ច។ លះ​វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ ទាំង​លះកិលេស ដែល​ជា​ចំណែក​មួយ តាំងនៅ​ជាមួយនឹង​វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​នោះ។ សោតាបន្ន​បុគ្គល ចំណែក​មួយ មិនមែន​សោតាបន្ន​បុគ្គល ចំណែក​មួយ។បេ។ បុគ្គល ប្រកបដោយ​អរិយ​កន្ត​សីល ចំណែក​មួយ បុគ្គល
ថយ | ទំព័រទី ១៩៨ | បន្ទាប់