អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័ក មានធម្មចក្ខុប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើង ក្នុងសម័យនោះ ធម្មជាតណាមួយ ដែលមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ព្រះអរិយសាវ័ក បានលះបង់ហើយ ជាមួយនឹងការកើតឡើងនៃទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បុគ្គលលះពួកកិលេសជាចំណែកៗ ដូច្នេះឡើយ។
[២៨៦] បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ ចុះលះជ្រះស្រឡះ លះមិនឲ្យមានសេសសល់ លះមិនឲ្យមានបដិសនិ្ធ លះព្រមទាំងឫស លះព្រមទាំងតណ្ហា លះព្រមទាំងអនុស័យ លះដោយអរិយញ្ញាណ លះដោយអរិយមគ្គ កាលត្រាស់ដឹងនូវអកុប្បធម៌ ទើបលះ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើបលះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឱធិសោកថា។
ជហតិកថា