នេះហៅថា រូបក្ខន្ធ វេទនាណាមួយ។បេ។ សញ្ញាណាមួយ។បេ។ សង្ខារទាំងឡាយណាមួយ។បេ។ វិញ្ញាណណាមួយ ជាអតីត អនាគត និងបច្ចុប្បន្ន។បេ។ នេះហៅថា វិញ្ញាណក្ខន្ធ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ញ្រោះហេតុនោះ អ្នកមិនគួរពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមាន ដូច្នេះឡើយ។
[៤០៨] អតីតមានឬ។ មានខ្លះ មិនមានខ្លះ។ អតីត រលត់ខ្លះ មិនរលត់ខ្លះ ទៅប្រាសខ្លះ មិនទៅប្រាសខ្លះ វិនាសខ្លះ មិនវិនាសខ្លះ សូន្យខ្លះ មិនសូន្យខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៩] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មានវិបាក មិនទាន់ចាស់ ជាអតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អតីត ខន្ធាតិកថា។
ឯកច្ចមត្ថីតិកថា