អនោត្តប្បៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ អនោត្តប្បៈ ឈ្មោះថា សតិ សតិន្រ្ទិយ សតិ​ពលៈ សម្មាសតិ។បេ។ កាយគតាសតិ ឧប​សមានុ​ស្ស​តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៨] សតិ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ ឈ្មោះថា សតិ​ឬ។ អើ។ ចក្ខា​យតនៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ ឈ្មោះថា សតិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សតិ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ ឈ្មោះថា សតិ​ឬ។ អើ។ សោតាយតនៈ។បេ។ កាយាយតនៈ រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ រាគៈ ទោសៈ មោហៈ មានះ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ ឈ្មោះថា សតិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៩] ចក្ខា​យតនៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ មិន​ឈ្មោះថា សតិ​ទេ​ឬ។ អើ។ សតិ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ មិន​ឈ្មោះថា សតិ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាយតនៈ។បេ។ កាយាយតនៈ រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ រាគៈ ទោសៈ មោហៈ។បេ។
ថយ | ទំព័រទី ២៨៤ | បន្ទាប់