[៤៣២] បុគ្គល​បាន​ជាស​កទា​គាមី មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ​ឬ។ អើ។ បើ​បុគ្គល​បាន​ជាស​កទា​គាមី មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
 [៤៣៣] បុគ្គល​បាន​ជា​អនាគាមី មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ​ឬ។ អើ។ បើ​បុគ្គល​បាន​ជា​អនាគាមី មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
 [៤៣៤] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ ព្រះ​សារី​បុ​ត្ត​តេ្ថរ បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះ​មោគ្គល្លាន​តេ្ថរ។បេ។ ព្រះ​មហា​កស្សប​តេ្ថរ។បេ។ ព្រះ​មហា​កច្ចា​យន​តេ្ថរ។បេ។ ព្រះ​មហា​កោ​ដ្ឋិ​កតេ្ថរ។បេ។ ព្រះ​មហា​បណ្ឋ​កតេ្ថរ បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៥] ព្រះ​សារី​បុ​ត្ត​តេ្ថរ មិនមែន​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ​ឬ។ អើ។ បើ​ព្រះ​សារី​បុ​ត្ត​តេ្ថរ មិនមែន​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន
ថយ | ទំព័រទី ១៦៨ | បន្ទាប់