ជា​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ ជា​អ្នកពោល​ពាក្យ​កុហក ជា​អ្នក​ប្រព្រឹត្ត​នូវ​ហេតុ ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹកទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ការ​សង្រួម មាន​ក្នុង​ពួក​ទេវតា​ដែរ។

ចប់ សំវរ​កថា។


អសញ្ញ​កថា


 [៣៩៣] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ (សត្វ​មិន​មាន​សញ្ញា) មាន​ដែរ​ឬ។ អើ។ ភព​របស់​សញ្ញ​សត្វ (សត្វ​មាន​សញ្ញា) គតិ​របស់​សញ្ញ​សត្វ លំ​នៅ​របស់​សញ្ញ​សត្វ សំ​សា​ររបស់​សញ្ញ​សត្វ កំ​ណើ​តរបស់​សញ្ញ​សត្វ ការបាន​ចំពោះ​នូវ​អត្ត​ភា​ពរ​បស់សញ្ញ​សត្វ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩៤] ក្រែង​ភព​របស់​អសញ្ញ​សត្វ គតិ​របស់​អសញ្ញ​សត្វ លំនៅ​របស់​អសញ្ញ​សត្វ សំសារ​របស់​អសញ្ញ​សត្វ កំណើត​របស់​អសញ្ញ​សត្វ ការបាន​ចំពោះ​នូវ​អត្តភាព របស់​អសញ្ញ​សត្វ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ភព​របស់​អសញ្ញ​សត្វ គតិ​របស់​អសញ្ញ​សត្វ លំនៅ​របស់​អសញ្ញ​សត្វ សំសារ​របស់​អសញ្ញ​សត្វ កំណើត​របស់​អសញ្ញ​សត្វ ការបាន​ចំពោះ​នូវ​អត្តភាព​របស់​អសញ្ញ​សត្វ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់