អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (របស់​ព្រះអរហន្ត ជា​ធម៌​មិន​មាន​អាសវៈ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ត្រចៀក​របស់​ព្រះអរហន្ត។បេ។ ច្រមុះ​របស់​ព្រះអរហន្ត។បេ។ អណ្តាត​របស់​ព្រះអរហន្ត។បេ។ កាយ​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៧] កាយ​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (របស់​ព្រះអរហន្ត ជា​ធម៌​មិន​មាន​អាសវៈ) ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៨] កាយ​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ កាយ​របស់​ព្រះអរហន្ត គួរ​ដល់​នូវ​ការ​ផ្គង​ឡើង និង​ការសង្កត់សង្កិន គួរ​ដល់​នូវ​ការ​ដាច់ និង​ការ​បែ​កធា្លយ ជា​សាធារណៈ ដល់​ពួក​កែ្អ​ក ត្មាត ខែ្លង​ដែរ​ឬ។ អើ។ ធម៌​មិន​មាន​អាសវៈ គួរ​ដល់​នូវ​ការ​ផ្គង​ឡើង និង​ការសង្កត់សង្កិន គួរ​ដល់​នូវ​ការ​ដាច់ និង​ការ​បែកធ្លាយ ជា​សាធារណៈ​ដល់​ពួក​កែ្អ​ក ត្មាត ខែ្លង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៩] ថ្នាំពិស​គួរ​ចូល​ទៅ គ្រឿង​សស្រ្តា​គួរ​មុត ភ្លើង​គួរ​ចេះ ចំពោះ​កាយ​របស់​ព្រះអរហន្ត​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៧២ | បន្ទាប់