ថ្នាំពិស​គួរ​ចូល​ទៅ គ្រឿង​សស្រ្តា​គួរ​មុត ភ្លើង​គួរ​ចេះ ចំពោះ​ធម៌ ដែល​មិន​មាន​អាសវៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥០] កាយ​របស់​ព្រះអរហន្ត គួរ​ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ខ្នោះ ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ខែ្ស ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ច្រវាក់ ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ស្រុក ដើម្បី​ជាប់​ដោយ​ចំណង​គឺ​និគម ដើម្បី​ជាប់​ដោយ​ចំណង​គឺ​នគរ ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ជនបទ ដើម្បី​ជាប់​ដោយ​ចំណង មាន ក ជាគម្រប់ ៥ ដែរ​ឬ។ អើ។ ធម៌​មិន​មាន​អាសវៈ គួរ​ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ខ្នោះ ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ខែ្ស ដើម្បី​ជាប់​ដោយ​ចំណង​គឺ​ច្រវាក់ ដោយ​ចំណង​គឺ​ស្រុក ដោយ​ចំណង​គឺ​និគម ដោយ​ចំណង​គឺ​នគរ ដោយ​ចំណង​គឺ​ជនបទ ដើម្បី​ជាប់​ដោយ​ចំណង មាន ក ជាគម្រប់ ៥ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥១] បើ​ព្រះអរហន្ត ឲ្យ​ចីវរ​ដល់​បុថុជ្ជន (ចីវរ​នោះ) ជា​វត្ថុ​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (ចីវរ) ជា​វត្ថុ​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អើ។ ចីវរ​នោះ​ឯង មិន​មាន​អាសវៈ​ទេ តែ​ចីវរ​នោះ ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចីវរ​នោះ មិន​មាន​អាសវៈ​ទេ តែ​ចីវរ​នោះ ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អើ។ មគ្គ​ជា​ធម៌​មិន​មាន​អាសវៈ
ថយ | ទំព័រទី ១៧៣ | បន្ទាប់