[៤៥៣] បើ​បុថុជ្ជន ឲ្យ​ចីវរ​ដល់​ព្រះអរហន្ត (ចីវរ​នោះ) ជា​វត្ថុ​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥៤] (ចីវរ) ជា​វត្ថុ​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អើ។ ចីវរ​នោះ​ឯង ប្រកបដោយ​អាសវៈ តែ​ចីវរ​នោះ មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចីវរ​នោះ​ឯង ប្រកបដោយ​អាសវៈ តែ​ចីវរ​នោះ មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អើ។ រាគៈ ជា​ធម៌​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទោសៈ មោហៈ។បេ។ អនោត្តប្បៈ ជា​ធម៌​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥៥] បើ​បុថុជ្ជន ឲ្យ​បិណ្ឌបាត ឲ្យ​សេនា​សេ​នៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ដល់​ព្រះអរហន្ត (បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ) ជាស​ភាព​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥៦] (បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ) ជាស​ភាព​ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់