តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផល សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ ជា​ធម៌​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥២] បើ​ព្រះអរហន្ត ឲ្យ​បិណ្ឌបាត ឲ្យ​ទីសេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ដល់​បុថុជ្ជន (បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ) ជាស​ភាព​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ) ជាស​ភាព​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អើ។ បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ​ឯង មិន​មាន​អាសវៈ​ទេ តែ​បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ​ឯង មិន​មាន​អាសវៈ​ទេ តែ​បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អើ។ មគ្គ​ជា​ធម៌​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផល សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ ជា​ធម៌​មិន​មាន​អាសវៈ តែ​ប្រកបដោយ​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់