ដោយ​សតិ ៤ ដោយ​សមាធិ ៤ ដោយ​បញ្ញា ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥៩] អនាគាមិ​បុគ្គល ប្រកបដោយ​ផល ៣ ឬ។ អើ។ អនាគាមិ​បុគ្គល ប្រកបដោយ​ផស្សៈ ៣។ បេ។ ដោយ​បញ្ញា ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦០] សកទាគាមិ​បុគ្គល ប្រកបដោយ​ផល ២ ឬ។ អើ។ សកទាគាមិ​បុគ្គល ប្រកបដោយ​ផស្សៈ ២។បេ។ ដោយ​បញ្ញា ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦១] ព្រះអរហន្ត ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ ព្រះអរហន្ត ជា​សោតាបន្ន​បុគ្គល គឺ​សត្ត​ក្ខ​ត្តុំ​បរ​មៈ កោ​លំ​កោ​លៈ ឯក​ពី​ជី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ ព្រះអរហន្ត ជាស​កទា​គាមិ​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ ព្រះអរហន្ត ជា​អនាគាមិ​បុគ្គល គឺ​អន្ត​រា​បរិ​និ​ព្វា​យី ឧបហ​ច្ច​បរិ​និ​ព្វា​យី អសង្ខា​របរិ​និ​ព្វា​យី សស​ង្ខា​របរិ​និ​ព្វា​យី ឧទ្ធំ​សោតៈ អកនិដ្ឋ​គាមី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់