[៤៦២] អនាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ អនាគាមិ​បុគ្គល ជា​សោតាបន្ន​បុគ្គល គឺ​សត្ត​ក្ខ​ត្តុំ​បរ​មៈ កោ​លំ​កោ​លៈ ឯក​ពី​ជី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ អនាគាមិ​បុគ្គល ជាស​កទា​គាមិ​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៣] សកទាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល ជា​សោតាបន្ន​បុគ្គល គឺ​សត្ត​ក្ខ​ត្តុំ​បរ​មៈ កោ​លំ​កោ​លៈ ឯក​ពី​ជី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៤] បុគ្គល​ប្រកបដោយ​សោតាបត្តិផល គួរ​និយាយ​ថា សោតាបន្ន​បុគ្គល​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ ព្រះអរហន្ត​នោះ​ឯង គឺ​សោតាបន្ន​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៥] បុគ្គល​ប្រកបដោយ​សកទាគាមិផល គួរ​និយាយ​ថា សកទាគាមិ​បុគ្គល​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ ព្រះអរហន្ត​នោះ​ឯង គឺ​សកទាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់