[៥៨៣] វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​សោតាបត្តិផល ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​សកទាគាមិផល ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​អនាគាមិផល ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​អរហត្តផល ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៨៤] វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​សោតាបត្តិផល ឈ្មោះថា​វិមុត្ត​ឬ វិមុត្តិ​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង
ថយ | ទំព័រទី ២២២ | បន្ទាប់