ជា​ញាណ​របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​សកទាគាមិផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​អនាគាមិផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​អរហត្តផល ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អើ។ វិមុត្តិ​ញ្ញាណ របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​អរហត្ត ឈ្មោះថា​វិមុត្ត វិមុត្ត​នោះ​ឯង ជា​ញាណ របស់​បុគ្គល​ដែល​ដល់​នូវ​ផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ វិមុត្ត​កថា។

ថយ | ទំព័រទី ២២៣ | បន្ទាប់