[៥៩៣] វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ (មាន) ចុះ​ញ្ញាណ​នោះ ជាកុសល​ឬ។ អើ។ សេចក្តី​ប្រកាន់​ផ្ទុយ ថា​ទៀង​ក្នុង​របស់​មិន​ទៀង ចុះ​សេចក្តី​ប្រកាន់​ផ្ទុយ​នោះ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបរីត​ញ្ញាណ​របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ (មាន) ចុះ​ញ្ញាណ​នោះ ជាកុសល​ឬ។ អើ។ សេចក្តី​ប្រកាន់​ផ្ទុយ ថា​សុខ​ក្នុង​របស់​ជា​ទុក្ខ។បេ។ ថា​ខ្លួន ក្នុង​របស់​មិនមែន​ខ្លួន។បេ។ ថា​ស្អាត ក្នុង​របស់​មិន​ស្អាត ចុះ​សេចក្តី​ប្រកាន់​ផ្ទុយ​នោះ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៩៤] វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ (មាន)ឬ។ អើ។ ព្រះអរហន្ត ចូលកាន់​បឋវីកសិណ​សមាបត្តិ​ឬ។ អើ។ បើ​ព្រះអរហន្ត ចូលកាន់​បឋវីកសិណ​សមាបត្តិ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ទេ។
 [៥៩៥] វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ (មាន) ព្រះអរហន្ត ចូលកាន់​បឋវីកសិណ​សមាបត្តិ​ឬ។ អើ។ សេចក្តី​ប្រកាន់​ផ្ទុយ របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២៨ | បន្ទាប់