[៥៩៦] សេចក្តី​ប្រកាន់​ផ្ទុយ របស់​ព្រះអរហន្ត មាន​ឬ។ អើ។ សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​សញ្ញា សេចក្តី​ប្រកាន់​ផ្ទុយ​ដោយចិត្ត សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​ទិដ្ឋិ របស់​ព្រះអរហន្ត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៩៧] សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​សញ្ញា សេចក្តី​ប្រកាន់​ផ្ទុយ​ដោយចិត្ត សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​ទិដ្ឋិ របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ បើ​សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​សញ្ញា សេចក្តី​ប្រកាន់​ផ្ទុយ​ដោយចិត្ត សេចក្តី​ប្រកាន់​ផ្ទុយ​ដោយ​ទិដ្ឋិ របស់​ព្រះអរហន្ត មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សេចក្តី​ប្រកាន់​ផ្ទុយ របស់​ព្រះអរហន្ត មាន​ទេ។
 [៥៩៨] បុគ្គល​មិន​គួរ​និយាយ​ថា វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ (មាន) ទេឬ។ អើ។ បុគ្គល​កាល​ចូលកាន់​បឋវីកសិណ​សមាបត្តិ។ ធម្មជាតិ​ទាំងអស់ ទៅជា​ផែនដី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន។
 [៥៩៩] វិបរីត​ញ្ញាណ របស់​បុគ្គល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ឬ។ អើ។ ក្រែង​ផែនដី មាន បុគ្គល​នីមួយ ចូលកាន់​ផែនដី​ដោយ​ផែនដី មាន​ដែរ​ឬ។ អើ។ បើ​ផែនដី មាន បុគ្គល​នីមួយ
ថយ | ទំព័រទី ២២៩ | បន្ទាប់