[៦៤៤] បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា សង្ខាទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈ បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ជាអសង្ខតៈ។បេ។ បណ្តាធម៌ទាំងនោះ ភាពនៃការតាំងនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ណាថា ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន ១២ ឬ។ អើ។ ទីពឹង មាន ១២ ទីជ្រកកោន មាន ១២។បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤៥] សច្ចៈ ៤ ជាអសង្ខតៈឬ។ អើ។ ទីពឹង ៤ ទីជ្រកកោន ៤ ទីការពារ ៤ ទីប្រព្រឹត្តទៅខាងមុខ ៤ ទីមិនច្យុត ៤ ទីមិនស្លាប់ ៤ និព្វាន ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ និព្វាន មាន ៤ ឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី
ចប់ បដិច្ចសមុប្បាទកថា។
សច្ចកថា