ក្រែង​សោតាបត្តិផល​មាន​ឬ។ អើ។ បើ​សោតាបត្តិផល មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វិបាក​នៃ​អរិយធម៌ មិន​មាន​ទេ។ ក្រែង​សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល មាន​ឬ។ អើ។ បើ​អរហត្តផល មាន (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វិបាក​នៃ​អរិយធម៌ មិន​មាន​ទេ។
 [៧៣៦] សោតាបត្តិផល មិនមែន​ជា​វិបាក​ទេ​ឬ។ អើ។ ផល​នៃ​ទាន មិនមែន​ជា​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិផល មិនមែន​ជា​វិបាក​ទេ​ឬ។ អើ។ ផល​នៃ​សីល។បេ។ ផល​នៃ​ភាវនា មិនមែន​ជា​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល មិនមែន​ជា​វិបាក​ទេ​ឬ។ អើ។ ផល​នៃ​ទាន មិនមែន​ជា​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរហត្តផល មិនមែន​ជា​វិបាក​ទេ​ឬ។ អើ។ ផល​នៃ​សីល។បេ។ ផល​នៃ​ភាវនា មិនមែន​ជា​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣៧] ផល​នៃ​ទាន ជា​វិបាក​ឬ។ អើ។ សោតាបត្តិផល ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣០៤ | បន្ទាប់