ផល​នៃ​ទាន ជា​វិបាក​ឬ។ អើ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផល​នៃ​សីល។បេ។ ផល​នៃ​ភាវនា ជា​វិបាក​ឬ។ អើ។ សោតាបត្តិផល ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផល​នៃ​ភាវនា ជា​វិបាក​ឬ។ អើ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣៨] កាមាវចរ​កុសល ប្រកបដោយ​វិបាក​ឬ។ អើ។ លោកុត្តរ​កុសល ប្រកបដោយ​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូបាវចរ​កុសល។បេ។ អរូបាវចរ​កុសល ប្រកបដោយ​វិបាក​ឬ។ អើ។ លោកុត្តរ​កុសល ប្រកបដោយ​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣៩] លោកុត្តរ​កុសល មិន​មាន​វិបាក​ទេ​ឬ។ អើ។ កាមាវចរ​កុសល មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ លោកុត្តរ​កុសល មិន​មាន​វិបាក​ទេ​ឬ។ អើ។ រូ​បាវ​ចរៈ។បេ។ អរូបាវចរ​កុសល មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣០៥ | បន្ទាប់