វិបាក​នៃ​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​នោះ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​នៃ​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​នោះ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុ​ក្ខ​នោះៗ មិន​មាន ការ​ផ្តាច់​បង់​នូវ​វដ្តៈ មិន​មាន ការ​រំលត់​នូវ​អនុ​បាទា មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤៣] វិបាក ជា​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។ ធម៌​គឺ​វិបាក​ក្តី ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី វិបាក​ក្តី នុ៎ះ​ជា​ធម៌​តាំងនៅ​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើ កើតជា​មួយ​នឹង​ធម៌​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤៤] វិបាក ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។ វិបាក​ក្តី ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី វិបាក​ក្តី ជា​ធម៌​ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា ច្រឡំ​ព្រម ប្រកប​ព្រម កើតជា​មួយ​គ្នា រលត់​ជាមួយគ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤៥] វិបាក ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។ អកុសល​នោះ​ឯង ជា​វិបាក​នៃ​អកុសល​នោះ កុសល​នោះ​ឯង ជា​វិបាក​នៃ​កុសល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣០៧ | បន្ទាប់