ឆគតិ​កថា


 [៧៤៨] គតិ មាន ៦ ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា គតិ មាន ៥ គឺ នរក ១ កំណើត​សត្វតិរច្ឆាន ១ បិ​ត្តិ​វិស័យ ១ មនុស្ស ១ ទេវតា ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា គតិ មាន ៥ គឺ នរក ១ កំណើត​សត្វតិរច្ឆាន ១ បិ​ត្តិ​វិស័យ ១ មនុស្ស ១ ទេវតា ១ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គតិ មាន ៦ ទេ។
 [៧៤៩] គតិ មាន ៦ ឬ។ អើ។ ក្រែង​ពួក​កា​លក​ញ្ជិ​កា​សុរ​មាន​វណ្ណៈ​ស្មើគ្នា មាន​ភោគៈ គឺ​មេថុន​ស្មើគ្នា មាន​អាហារ​ស្មើគ្នា មាន​អាយុ​ស្មើគ្នា​នឹង​ពួក​ប្រេត ទៅកាន់​អាវាហៈ និង​វិវាហៈ​ជាមួយនឹង​ពួក​ប្រេត​ដែរ​ឬ។ អើ។ ប្រសិនបើ ពួក​កា​លក​ញ្ជិ​កា​សុរ មាន​វណ្ណៈ​ស្មើគ្នា មាន​ភោគៈ គឺ​មេថុន​ស្មើគ្នា មាន​អាហារ​ស្មើគ្នា មាន​អាយុ​ស្មើគ្នា​នឹង​ពួក​ប្រេត ទៅកាន់​អាវាហៈ និង​វិវាហៈ​ជាមួយនឹង​ពួក​ប្រេត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គតិ មាន ៦ ទេ។
 [៧៥០] គតិ មាន ៦ ឬ។ អើ។ ក្រែង​ពួក​បរិស័ទ​របស់​ព្រះបាទ​វេបចិត្តិ មាន​វណ្ណៈ​ស្មើគ្នា មាន​ភោគៈ គឺ​បញ្ចកាមគុណ​ស្មើគ្នា
ថយ | ទំព័រទី ៣០៩ | បន្ទាប់