មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចិត្ត​របស់​ពួក​មនុស្ស មិនមែន​ជា​កាមធាតុ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
កាមគុណ ៥ មានចិត្តជា​គម្រប់ ៦ តថាគត​សំដែង​ទុក​ក្នុង​លោក បុគ្គល​កំចាត់​បង់​ឆន្ទៈ ក្នុង​កាមគុណ​នុ៎ះ រមែង​រួចចាក​ទុក្ខ ដោយហេតុ​យ៉ាងនេះ​ឯង
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ចិត្ត​របស់​ពួក​មនុស្ស មិនមែន​ជា​កាមធាតុ​ទេ។
 [៧៦៧] កាមគុណ ៥ ជា​កាមធាតុ​ឬ។ អើ កាមគុណ គឺ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដ្ឋិ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​នាំចូល​ទៅ​កើត​ក្នុង​កាមគុណ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​កាមគុណ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមគុណ គឺ​បញ្ចវោការ​ភព​ឬ។
ថយ | ទំព័រទី ៣១៩ | បន្ទាប់