អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ទ្រង់​កើតឡើង ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ​កើតឡើង គូ​នៃ​សាវ័ក កើតឡើង​ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមធាតុ គឺ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដ្ឋិ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អើ។ កាមគុណ គឺ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដ្ឋិ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​នាំចូល​ទៅ​កើត​ក្នុង​កាមធាតុ មាន​ដែរ​ឬ។ អើ។ កម្ម​នាំចូល​ទៅ​កើត​ក្នុង​កាមគុណ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​កាមធាតុ មាន​ដែរ​ឬ។ អើ។ ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​កាមគុណ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​កាមធាតុ​ឬ។ អើ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមធាតុ ជា​បញ្ចវោការ​ភព​ឬ។
ថយ | ទំព័រទី ៣២០ | បន្ទាប់