[៧៩៨] ផស្សៈ តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​ផស្សៈ​នោះ មាន​ឬ។ អើ។ រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។ បេ។ ការ​តាំង​ទុក ចំពោះ​បញ្ញា​នោះ មាន​ឬ។ អើ។ រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩៩] រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្តជា​កុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ផស្សៈ តាំង​ឡើង​ដោយ​កុសល​ចិត្តជា​កុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​ផស្សៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ ។បេ។ រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍
ថយ | ទំព័រទី ៣៣៨ | បន្ទាប់