ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ វេទនា។បេ ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​បញ្ញា​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០០] រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អើ។ រូប​ណាមួយ តាំង​ឡើង​ដោយ​កុសល​ចិត្ត រូប​ទាំងអស់​នោះ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០១] រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អើ។ រូបាយតនៈ តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៣៩ | បន្ទាប់