[៨៥០] ជីវិតិន្រ្ទិយ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់​បុគ្គល​ចូលកាន់​និរោធ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ។
 [៨៥១] ជីវិតិន្រ្ទិយ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អើ។ ជីវិតិន្រ្ទិយ រាប់បញ្ចូល​ក្នុង​ខន្ធ​ដូចម្តេច។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អើ។ វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៥២] វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់​បុគ្គល​ចូលកាន់​និរោធ មាន​ឬ។ អើ។ បុគ្គល​ចូលកាន់​និរោធ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៥៣] រូប​ជីវិតិន្រ្ទិយ មិន​មា​ទេ​ឬ។ អើ។ ជីវិតិន្រ្ទិយ របស់​ពួក​អសញ្ញ​សត្វ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជីវិតិន្រ្ទិយ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់​ពួក​អសញ្ញ​សត្វ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ។
ថយ | ទំព័រទី ៣៦២ | បន្ទាប់