[៨៥៤] ជីវិតិន្រ្ទិយ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អើ។ ជីវិតិន្រ្ទិយ រាប់បញ្ចូល​ក្នុង​ខន្ធ​ដូចម្តេច។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អើ។ វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់​ពួក​អសញ្ញ​សត្វ មាន​ឬ។ អើ។ គឺ​បញ្ចវោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៥៥] ជីវិតិន្រ្ទិយ តាំង​ឡើង​ដោយចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត កាល​ចិត្ត​ដែល​កំ​ពុង​ស្វែ​រក​កំណើត បែកធ្លាយ​ទៅ ជីវិតិន្រ្ទិយ ជា​ចំណែក បែកធ្លាយ​ទៅ​ឬ។ អើ។ ផស្សៈ តាំង​ឡើង​ដោយចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត កាល​ចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត បែកធ្លាយ​ទៅ ផស្សៈ​ជា​ចំណែក បែកធ្លាយ​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៦៣ | បន្ទាប់