ប្រសិនបើ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ទេ។
 [៩១០] ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា សមាធិ មាន ៣ គឺ​សមាធិ មាន​វិតក្កៈ មាន​ទាំង​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​ទាំង​វិចារៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា សមាធិ មាន ៣ គឺ​សមាធិ មាន​វិតក្កៈ មាន​ទាំង​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​ទាំង​វិចារៈ ១ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ទេ។

ចប់ វិ​តក្កា​នុ​បតិត​កថា។


វិត​ក្ក​វិប្ផា​រស​ទ្ទ​កថា


 [៩១១] សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ របស់​បុគ្គល​កាល​ត្រិះរិះ កាល​ពិចារណា ដោយសព្វគ្រប់​ឬ។ អើ។ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​ផស្សៈ របស់​បុគ្គល​កាល​ពាល់ត្រូវ ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វេទនា របស់​បុគ្គល​កាល​ទទួលអារម្មណ៍ ដោយសព្វគ្រប់ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​សញ្ញា របស់​បុគ្គល
ថយ | ទំព័រទី ៣៨៧ | បន្ទាប់