[៩៥៤] បុគ្គល​មិន​គួរ​និយាយ​ថា បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ចក្ខុ ជា​អ្នក​កាន់​យក​នូវ​និមិត្ត។បេ។ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ ជា​អ្នក​កាន់​យក​នូវ​និមិត្ត។បេ។ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម។បេ។

ចប់ បញ្ច​វិញ្ញា​ណា សា​ភោ​គា​តិក​ថា។


ទ្វិ​សីល​សម​ន្នា​គតោ​តិក​ថា


 [៩៥៥] បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល​ពីរ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​ផស្សៈ​ពីរ វេទនា​ពីរ សញ្ញា​ពីរ ចេតនា​ពីរ ចិត្តពីរ សទ្ធា​ពីរ វីរិយៈ​ពីរ សតិ​ពីរ សមាធិ​ពីរ បញ្ញា​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៥៦] បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​សីល​ជា​លោ​កិ​យៈ​ឬ។ អើ។ បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ប្រកបដោយ​ផស្សៈ​ជា​លោ​កិយៈ វេទនា​ជា​លោ​កិយៈ សញ្ញា​ជា​លោ​កិយៈ
ថយ | ទំព័រទី ៤១៣ | បន្ទាប់