សីល​អចេ​តសិ​កន្តិ​កថា


 [៩៦២] សីល មិនមែន​ជា​ចេតសិក (មិន​ប្រកបដោយ​ចិត្ត) ទេឬ។ អើ។ រូប និព្វាន ចក្ខា​យតនៈ។បេ។ កាយាយតនៈ។បេ។ រូបាយតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (មិនមែន​ជា​ចេតសិក) ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ ផស្សៈ មិនមែន​ជា​ចេតសិក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សទ្ធា។បេ។ វីរិយៈ។បេ។ សតិ។បេ។ សមាធិ។បេ។ បញ្ញា មិនមែន​ជា​ចេតសិក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦៣] ផស្សៈ ជា​ចេតសិក​ឬ។ អើ។ សីល​ជា​ចេតសិក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សទ្ធា។បេ។ វីរិយៈ។បេ។ សតិ។បេ។ សមាធិ។បេ។ បញ្ញា ជា​ចេតសិក​ឬ។ អើ។ សីល​ជា​ចេតសិក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦៤] សីល មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ សីល​មានផល​មិនជា​ទី​ប្រាថ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៤១៧ | បន្ទាប់