។បេ។ សម្មាសមាធិ ជា​ចេតសិក​ឬ។ អើ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ ជា​ចេតសិក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧២] បុគ្គល​មិន​គួរ​និយាយ​ថា សីល​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ កាល​សីល​កើតឡើង​ហើយ រលត់​ទៅ បុគ្គល​ឈ្មោះថា​ទ្រុស្តសីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ សីល​មិនមែន​ជា​ចេតសិក​ទេ។

ចប់ សីល​អចេ​តសិ​កន្តិ​កថា។


សី​លន​ចិ​ត្តា​នុប​វិ​វត្តី​តិក​ថា


 [៩៧៣] សីល​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (មិន​ប្រព្រឹត្តទៅ​តាមចិត្ត) ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ ផស្សៈ​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៤២១ | បន្ទាប់