[៩៧៤] ផស្សៈ​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។ សីល​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។ សីល​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧៥] សម្មាវាចា​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាវាចា មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាអាជីវៈ​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧៦] សម្មាទិដ្ឋិ​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។
ថយ | ទំព័រទី ៤២២ | បន្ទាប់