អើ។ ផស្សៈ មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន វេទនា​ទើប​ចម្រើន សញ្ញា​ទើប​ចម្រើន ចេតនា​ទើប​ចម្រើន ចិត្ត​ទើប​ចម្រើន សទ្ធា​ទើប​ចម្រើន វីរិយៈ​ទើប​ចម្រើន សតិ​ទើប​ចម្រើន សមាធិ​ទើប​ចម្រើន បញ្ញា (មានការ​សមាទាន​ជាហេតុ) ទើប​ចម្រើន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៨០] សីល មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន​ឬ។ អើ។ (សីល) ចម្រើន​ដូចជា​វល្លិ ចម្រើន​ដូចជា​ពួរជ្រៃ ចម្រើ​ដូចជា​ឈើ ចម្រើន​ដូចជា​ស្មៅ ចម្រើន​ដូចជា​គុម្ព​ស្មៅ​យាប្លង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៨១] សីល មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន​ឬ។ អើ។ កាល​បុគ្គល​សមាទានសីល​ហើយ ត្រិះរិះ​នូវ​កាម​វិតក្កៈ ត្រិះរិះ​នូវ​ព្យាបាទ​វិតក្កៈ ត្រិះរិះ​នូវ​វិ​ហឹង្សា​វិតក្កៈ សីល​ទើប​ចម្រើន​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ពីរ។បេ។ នៃ​ចិត្តពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ៤២៤ | បន្ទាប់