។បេ។ ការប្រជុំ​នៃ​ផស្សៈ​ពីរ។បេ។ នៃ​ចិត្តពីរ មាន​ឬ។ អើ។ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ដែល​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ (អំពី​គ្នា) នេះ មាន៤។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ៤ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ផែនដី នេះ​ជា​ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី ១។បេ។ ព្រោះហេតុនោះ ធម៌​របស់​ពួក​សប្បុរស ឆ្ងាយ​អំពី​ពួក​អសប្បុរស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ទេ។
 [៩៨២] បុគ្គល​មិន​គួរ​និយាយ​ថា សីល មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា (ពួក​ជន​ណា) ដាំ​សួនច្បារ ដាំ​ឈើ។បេ។ ជន​ទាំងនោះ ជា​អ្នក​តាំងនៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សីល ទៅកាន់​ឋានសួគ៌
ថយ | ទំព័រទី ៤២៥ | បន្ទាប់