ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សីល មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន។

ចប់ សមាទាន​ហេតុ​កក​ថា។


វិញ្ញត្តិ​សី​លន្តិ​កថា


 [៩៨៣] វិញ្ញត្តិ(១) ជា​សីល​ឬ។ អើ។ ការ​វៀរចាក​បាណាតិបាត ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​អទិន្នាទាន ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​មុសាវាទ ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ក្រាបសំពះ​ជា​សីល ការ​ក្រោក​ទទួល​ជា​សីល ការ​ធ្វើ​អញ្ជលី​ជា​សីល ការ​ធ្វើ​សេចក្តី​កោតក្រែង​ជា​សីល ការ​នាំមក​នូវ​ទី​អង្គុយ​ជា​សីល ការ​នាំមក​នូវ​ទីដេក​ជា​សីល ការ​នាំមក​នូវ​ទឹក​លាង​ជើង​ជា​សីល ការ​នាំមក​នូវ​កំណល់​ជូត​ជើង​ជា​សីល ការ​បរិកម្ម​នូវ​ខ្នង (ដុសក្អែល) ក្នុង​ការ​ងូតទឹក​ជា​សីល​ឬ។ អើ។
(១) សំដៅយក កាយវិញ្ញត្តិ ដែល​ជា​កាយ​កម្ម និង​វចី​វិញ្ញត្តិ ដែល​ជា​វចីកម្ម។
ថយ | ទំព័រទី ៤២៦ | បន្ទាប់