ក្នុង​ព្រះ​សូត្រ ព្រោះហេតុនោះ សញ្ញា និង​វេទនា របស់​បុគ្គល​ចូលកាន់​តតិយជ្ឈាន ជាដើម​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧៤] បុគ្គល​មិន​គួរ​និយាយ​ថា វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា សំឡេង ជាស​ត្រូវ​ដល់​បឋមជ្ឈាន​ឬ។ អើ។ បើ​ព្រះមានព្រះភាគ​ត្រាស់​ថា សំឡេង ជាស​ត្រូវ​ដល់​បឋមជ្ឈាន​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន។
 [១៧៥] ព្រះមានព្រះភាគ​ត្រាស់​ថា សំឡេង ជាស​ត្រូវ​ដល់​បឋមជ្ឈាន ព្រោះហេតុនោះ វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា វិតក្កៈ វិចារៈ ជាស​ត្រូវ​ដល់​ទុតិយជ្ឈាន។បេ។ ព្រះមានព្រះភាគ​ត្រាស់​ថា បីតិ ជាស​ត្រូវ​ដល់​តតិយជ្ឈាន ព្រះមានព្រះភាគ​ត្រាស់​ថា អស្សាសប្បស្សាសៈ ជាស​ត្រូវ​ដល់​ចតុត្ថជ្ឈាន ព្រះមានព្រះភាគ​ត្រាស់​ថា រូបសញ្ញា ជាស​ត្រូវ​ដល់​បុគ្គល​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន ព្រះមានព្រះភាគ​ត្រាស់​ថា អាកាសានញ្ចាយតន​សញ្ញា ជា
ថយ | ទំព័រទី ៦២ | បន្ទាប់